កម្មវិធីពាន់រង្វាន់អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជា ឆ្នាំ២០២៣

សេចក្ដីជូនដំណឹង ថ្ងៃអង្គារ, ទី14 ខែ កុម្ភៈ ឆ្នាំ 2023

ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» ចាប់ផ្ដើមបើកទទួលពាក្យហើយ!
អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៣» នៅក្នុង ទិវាជាតិលើកទី១ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.)» ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយ មិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យវ.ប.ន.។
ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះ ហើយការចាប់ផ្ដើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៣។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២៤,០០០,០០០ រៀល លេខ២ ទទួលបាន ១៨,០០០,០០០ រៀល និងលេខ៣ ទទួលបាន ១២,០០០,០០០ រៀល ។ លោកលោកស្រីអាចស្វែងរកព័ត៌មានបន្ថែម និងគោលការណ៍ណែនាំ ឬដាក់ពាក្យតាមរយៈ ខិត្តប័ណ្ណ និងQR Code ដូចដែលមាននៅក្នុងរូបភាពខាងលើ។

ដោយ: អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព