ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោត ក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនលើកទី១

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោត ក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនលើកទី១

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំការបោះឆ្នោត
ក្រោមកម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជនលើកទី១
-------------------------------------------
ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលជោគ ជ័យ ប្រសិទ្ធិភាព និងមានក្រមសីលធម៌ស្របតាមអភិក្រមខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ៖«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»រយៈពេលពីរថ្ងៃពេញ គឺថ្ងៃទី២៦ និងទី២៧ ខែមករា ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំការបោះឆ្នោតស្ទាបស្ទង់មតិជាសម្ងាត់ក្រោមប្រធានបទ «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ » លើកទី១ ។
សូមបញ្ជាក់ថា៖កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ ត្រូវបានប្រារព្វធ្វីរហូតមកដល់ពេលនេះមានរយៈពេល០៥លើក រួចមកហើយ​ចាប់តាំងពីរាជរដ្ឋាភិបាលអណត្តិទី៥ ។ ក្នុងនោះចំនួន០៤ លើក បានធ្វើនៅក្នុងអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។ កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ​ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌របស់មន្រ្តីរាជការក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងាររបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាននិងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម​ និងសិប្បកម្ម ដោយធ្វើឡើងក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អរបៀបរបបធ្វើការប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈនិងប្រសិទ្ធភាព ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការ គ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។ លទ្ធផលនៃការស្ទង់មតិនេះ នឹងជួយដាស់ស្មារតី ដល់មន្រ្តីរាជការគ្រប់រូបឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារ ជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែឲ្យបានជាបន្ទាន់ទាំងអត្តចរិក សីលធម៌ និងភ្នែកមហាជន ធ្វើយ៉ាងណាឲ្យការបំពេញការងារ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ និងបែកបាក់សាមគ្គីការងារ ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ។