បទអន្តរាគមន៍ចម្បងៗរបស់កម្ពុជាក្នុងកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន

បទអន្តរាគមន៍ចម្បងៗរបស់កម្ពុជាក្នុងកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន

នាថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំក្រុមការងារលេខាធិការដ្ឋានជាតិសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានផ្នែក វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI កម្ពុជា) នៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) ចូលរួមកិច្ចប្រជុំ អនុគណៈកម្មាការទាំង៩, គណៈប្រឹក្សាយោបល់លើកទី១៥ (BAC-15), COSTI-84 និងកិច្ចប្រជុំអាស៊ានជាមួយដៃគូរអភិវឌ្ឍន៍លើវិស័យ វ.ប.ន. ក្រោមការដឹកនាំរបស់ប្រធាន COSTI ព្រុយណេ និងទទួលបន្ទុកជាម្ចាស់ផ្ទះដោយប្រទេសហ្វីលីពីននៅទីក្រុងបូហ៊ុល។ នៅក្នុងកិច្ចប្រជុំបទអន្តរាគមន៍ចម្បងៗរបស់កម្ពុជារួមមាន៖

• វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជា និងប្រទេសឥណ្ឌូនេស៊ីលើការអនុវត្តគម្រោង «ASEAN Technology Management Hub»។

• វឌ្ឍនភាពនៃការដឹកនាំរបស់កម្ពុជា ថៃ និងលេខាធិការដ្ឋានអាស៊ានលើគម្រោង «Establish the Platform for Education in Science and Technology» ។

• ការដាក់ចូលគម្រោង «AI & Robotic Automation Framework for Industries» ដែលជាសំណើរបស់កម្ពុជា ទៅក្នុងអាទិភាពប្រចាំឆ្នាំ២០២៤ របស់អាស៊ាន។

• ការដឹកនាំប្រជុំគម្រោង «ASEAN Online Education Platform for Industry 4.0» របស់កម្ពុជា ឡាវ និងថៃចាប់ពីឆ្នាំ២០២៤។

•ប្រទេសកម្ពុជាបានប្រកាសការត្រៀមខ្លួនដើម្បីទទួលកិច្ចប្រជុំរដ្ឋមន្ត្រី វ.ប.ន. អាស៊ានលើកទី២០ (AMMSTI-20)នៅឆ្នាំ​ ២០២៤, COSTI-85, គណៈប្រឹក្សាយោបល់លើកទី១៦ (BAC-16), អនុគណៈកម្មាការស្តីពីការអភិវឌ្ឍធនធាននិងហេត្ថារចនាសម្ព័ន្ធវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី៥៩ (SCRID-59), កិច្ចប្រជុំអាស៊ាន-ជប៉ុនលើកទី១៣ ស្តីពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (AJCCST-13) និងកិច្ចប្រជុំជាមួយដៃគូរភិវឌ្ឍន៍ផ្សេងទៀត នៅនៅថ្ងៃទី៣ ដល់៧ ខែមិថុនាឆ្នាំ២០២៤ ក្នុងនាមជាប្រធានប្តូរវេន ASEAN-COSTI។