ពិធីបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ (5th ASEAN Inclusive Business Summit)

ពិធីបើកកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ (5th ASEAN Inclusive Business Summit)

ពិធីបើកកិច្ចប្រជ៉ំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ (5th ASEAN Inclusive Business Summit) បាន​ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិដោយផ្ទាល់ និងតាមអនឡាញសរុបជិត៣០០នាក់ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាតាមអនឡាញផងដែរពីសំណាក់លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាប្រតិបត្តិ ESCAP ថ្ងៃ​ទី២៦ ខែតុលា ២០២២​ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប​ ។