ពិធីបើកសម្ពោធ ខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)

ពិធីបើកសម្ពោធ ខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)

ពិធីបើកសម្ពោធខួបលើកទី៦០ឆ្នាំ នៃការបង្កើតអង្គការផលិតភាពអាស៊ី (APO)
---------------------------------------
អង្គការផលិតភាពអាស៊ី (Asian Productivity Organization - APO) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ នឹងចាប់ផ្តើមធ្វើពិធីសម្ពោធខួប៦០ឆ្នាំរបស់ខ្លួន ដែលមានសមាជិកចូលរួមចំនួន២១ប្រទេស តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤:០០ ម៉ោងនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង១២:០០ ថ្ងៃត្រង់នៅប្រទេសកម្ពុជា។
ពិធីសម្ពោធនេះគឺជាការចាប់ផ្តើមនៃការឧទិ្ទសពេញមួយឆ្នាំចំពោះដំណើរឆ្ពោះទៅផលិតភាពដែលមានរយៈពេល ៦០ ឆ្នាំនៅអាស៊ី ដែលបង្ហាញថាផលិតភាពគឺជាកត្តាជំរុញដ៏សំខាន់សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនាពេលបច្ចុប្បន្ន និងអនាគត។
ប្រទេសកម្ពុជាជាសមាជិករបស់អង្គការ APO បានចូលរួមអបអរក្នុងពិធីបើកសម្ពោធនេះ ដែលដឹកនាំដោយ​ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ជានាយកអង្គការAPO ប្រចាំប្រទេសកម្ពុជា ​តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្នុងនោះក៏មានការបង្ហាញសារវីដេអូអបអរសាទររបស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ផងដែរ។
ទេសរដ្ឋមន្រ្តី / រដ្ឋមន្រ្តីមកពីប្រទេសជប៉ុន វៀតណាម ឥណ្ឌូនេស៊ី បង់ក្លាដែស កម្ពុជា និងប៉ាគីស្ថាន ក៏បានផ្ញើសារអបអរសាទរក្នុងពិធីនេះផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រទេសវៀតណាម លោក Le Xuan Dinh ដែលបច្ចុប្បន្នជាប្រធាន APO បានធ្វើគាវរកិច្ច ដោយសង្កត់ធ្ងន់លើអំណាចនៃបច្ចេកវិទ្យាឌីជីថល និងការសិក្សាឌីជីថល។
សុន្ទរកថារបស់ឧបការីរដ្ឋមន្រ្តី Atsushi Ueno ក្រសួងការបរទេសនៃប្រទេសជប៉ុន ដែលជាប្រទេសម្ចាស់ផ្ទះ​សម្រាប់លេខាធិការដ្ឋាន APO បានទទួលស្គាល់ APO ថាជាចំណងមួយដ៏រឹងមាំបំផុតរវាងប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបានពិពណ៌នាថាចំណង​ ទំនាក់ទំនងក្នុងចំណោមសមាជិករបស់អង្គការ APO ជា “ ទ្រព្យសម្បត្តិដ៏មានតម្លៃ” សម្រាប់ប្រទេសជប៉ុន។
ពីធីសម្ពោធនេះក៏មានការបង្ហាញ និងការចងចាំពីម្ចាស់ជើងឯកផលិតភាព។ រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងឧតុនិយម និងជារដ្ឋមន្រ្តីក្រសួងដែនដី និងធនធានរ៉ែ លោក Jone Usamate ដែលបម្រើការអស់រយៈពេលជាង ១០ ឆ្នាំក្នុងនាមជាអាជ្ញាធរផលិតភាពឈានមុខគេរបស់ប្រទេសប្រទេសហ្វីជី​ បានពិពណ៌នាអំពីផលប៉ះពាល់យ៉ាងខ្លាំងរបស់ APO ជាពិសេសគំនិតនៃផលិតផលបៃតងរួមផ្សំការបង្កើនផលិតភាពជាមួយ និរន្តរភាពនិងភាពធន់។
ពិធីសម្ភោធនេះបានដាក់ឲ្យដំណើរការជាផ្លូវការនូវ APO Vision 2025 ដែលជាទិសដៅយុទ្ធសាស្ត្រ ប្រាថ្នាសម្រេចបាននូវកំណើនផលិតភាព ដែលដឹកនាំដោយការច្នៃប្រឌិតក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
ឆ្លុះបញ្ចាំងពីឱកាសនោះ អគ្គលេខាធិការ APO លោក AKP Mochtan ថ្លែងថាភាពគង់វង្សយូរអង្វែងគឺជាពរជ័យមួយ ប៉ុន្តែវាមិនត្រូវ​បញ្ឈប់ត្រឹមនេះទេ។ លោកមានទំនុកចិត្តថាប្រវត្ដិសាស្ដ្រដ៏យូរលុង​នឹងផ្តល់ឲ្យអង្គការ APO នូវប្រាជ្ញាស្មារតី​ និងចក្ខុវិស័យ ដើម្បីឆ្ពោះទៅរកអនាគតដែលមានផលិតភាពកាន់តែប្រសើរ។
-----------------------------------------------------------------------------------------------------------------------------------------------------------
ពិធីបើកសម្ពោធនេះត្រូវបានបើកចំហរជាសាធារណៈតាមរយៈតំណ You Tube ៖ https://youtu.be/2-XYs8sCWLg
-----------------------------------------------------------------------------------------------------------------------------------------------------------
អង្គការ APO ជាអង្គការអន្តររដ្ឋាភិបាលមួយដែលប្តេជ្ញាចិត្តលើកកម្ពស់ផលិតភាពនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ បង្កើតឡើងក្នុងឆ្នាំ ១៩៦១ អង្គការAPO រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពក្នុងតំបន់ តាមរយៈសេវាកម្មប្រឹក្សាគោលនយោបាយ កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន ការចែករំលែកការអនុវត្តផលិតភាពល្អបំផុត និងការផ្សព្វផ្សាយទិន្នន័យផលិតភាព និងការវិភាគ។