ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី បេីកសិក្ខាសាលាស្តីពី កម្ពុជា និងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី បេីកសិក្ខាសាលាស្តីពី កម្ពុជា និងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ អញ្ជេីញ ជាអធិបតី បេីកសិក្ខាសាលាស្តីពី "កម្ពុជា និងបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ យុទ្ធសាស្ត្រ ប្រកបដោសក្តានុពល ដេីម្បីគាំទ្រដំណេីរផ្លាស់ប្ដូររបស់កម្ពុជា ឆ្ពោះទៅកាន់គំរូឧស្សាហកម្មបែបថ្មីត្រឹមឆ្នាំ២០៣០ “

សិក្ខាសាលាស្តីពី "កម្ពុជា និងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី ៤ យុទ្ធសាស្ត្រប្រកបដោយសក្តានុពល ដេីម្បីគាំទ្រដំណេីរ​ផ្លាស់ប្ដូរ​របស់កម្ពុជាឆ្ពោះទៅកាន់គំរូឧស្សាហកម្មបែបថ្មីត្រឹមឆ្នាំ២០៣០ " ដែលសហការរៀបចំឡើងដោយធនាគារអភិវឌ្ឍអាស៊ី (ADB) អង្គការសហប្រជាជាតិ សម្រាប់អភិវឌ្ឍឧស្សាហកម្ម (UNIDO) ជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា រយៈពេល ០២​ថ្ងៃតាមប្រព័ន្ធ អនឡាញ ក្រោមក្របខណ្ឌនៃស្ថានភាពបដិវត្តន៍ឧស្សាហកម្ម​ ៤.០នៅកម្ពុជា (គោលនយោ បាយ ,​បច្ចេកវិទ្យា ,ការត្រៀមលក្ខណ:ធនធានមនុស្ស )និង ឈរលេីយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពល ដេីម្បី គាំទ្រ ដំណេីរផ្លាស់ប្ដូរ របស់កម្ពុជា ឆ្ពោះទៅកាន់គំរូឧស្សា ហកម្មបែបថ្មីនៅឆ្នាំ២០៣០ ហេីយក៏ជាសិក្ខាសាលារៀបចំក្រោមគម្រោងកម្មវិធី ដៃគូក្នុងប្រទេស (PCP) របស់អង្គការ UNIDO ផងដែរ នោះ ត្រូវបានថ្លែងបេីកដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជេីញធ្វេីជាអធិបតី នៅព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២១ ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាសាលា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២១ ដែល ចូលរួមដោយវាគ្មិនសំខាន់ៗពី អង្គការ អន្តរជាតិធំៗនិងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានធ្វេីបទបង្ហាញ​នូវប្រធានបទផ្សេងៗគ្នាទាក់ទងនិង សារៈសំខាន់ នៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ដេីម្បី អភិវឌ្ឍឧស្សាហកម្ម ប្រកប​ដោយ និរន្តរភាព គុណតម្លៃនៃសម័យឌីជីថលូបនីយកម្ម(Digitalization) ក៏ដូចជាការទទួល និងសម្របខ្លួន ជាមួយ និងបដិវត្តន៍ ឧស្សាហកម្ម ៤.០ របស់កម្ពុជា ដេីម្បី កំណើនប្រកបដោយបរិយាប័ន្ន ដែលបានថ្លែងមុននេះ ដោយលោកជំទាវ Pouline Tamesis អ្នកសម្រប​សម្រួល អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា ឯកឧត្ដម Antony Robert Gill នាយកប្រចាំប្រទេសនៃធនាគារ អភិវឌ្ឍ អាស៊ី (ADB) និង ឯកឧត្តម បណ្ឌិត Barnado Calzadilla-Samiento នាយកគ្រប់គ្រងនៃអង្គការ UNIDO ។ ជាមួយ គ្នានេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណដល់ដៃគូសហការ វាគ្មិន និងអ្នកចូល​រួមទាំងអស់ ដែលជាចំណែកមួយដ៏សំខាន់ជាមួយការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការ ជំរុញបដិវត្តន៍​ឧស្សាកម្ម៤.០ (IR 4.0 ឆ្ពោះទៅសម្រេចបាននូវចក្ខុវិ​វិស័យរបស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ឯកឧត្ដមកិត្តិសេដ្ឋា​បណ្ឌិត បានរំលឹកថា ក្នុងបរិបទ នៃមេរោគរាតត្បាតកូវីដ-១៩ គឺបាន បង្ហាញពីតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិនិងនវានុវត្តន៍ក្នុងការកាត់បន្ថយគ្រោះមហន្តរា​ន្តរាយ​សាកល និងការបង្កើតយុទ្ធសាស្ត្រ ដេីម្បីការងើបឡើងវិញនៃសេដ្ឋកិច្ច និងសង្គម ។ ដូច្នេះ ការតភ្ជាប់សង្គមឡេីងវិញ (Rewiring Societies) ,ការរីកលូតលាស់សេដ្ឋកិច្ច ,កំណេីផលិតកម្ម ,ចិរភាពបរិស្ថាន និងកត្តាអភិវឌ្ឍជាច្រេីនទៀត មិនអាចខ្វះបាននូវបច្ចេកវិទ្យាជាន់ខ្ពស់ដែលយេីងត្រូវទាញយកសក្តានុពលនៃការផ្លាស់ប្តូរឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម 4.0 ក្នុងការឈានឆ្ពោះទៅរកគំរូថ្មីនៃកំណើន និងភាពធន់។ ប៉ុន្តែដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតតម្រូវឱ្យមានការ វិនិយោគ​បន្ថែមទៀតនៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងហេដ្ឋារចនាសម្ព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ការអភិវឌ្ឍន៍ធនធានមនុស្សឱ្យបានត្រឹមត្រូវ និងប្រព័ន្ធអេកូឡូស៊ី STI ជាតិដ៏រឹងមាំ ។ ទន្ទឹមនេះផងដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រៀមខ្លួនរួចជា ស្រេចក្នុងការអនុវត្ត តាមដាននិងវាយតម្លៃ​គោលនយោបាយផ្សេងៗ ដូចជាគោលនយោបាយជាតិ STI ឆ្នាំ២០២០- ២០៣០ នៅកម្ពុជា។ ក្របខណ្ឌគោល​នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងផែនទីបង្ហាញផ្លូវ STI របស់កម្ពុជាឆ្នាំ ២០៣០ ។ ជាមួយ គ្នានេះ ក្រសួង ក៏ មានចក្ខុវិស័យដែលនឹង៖ - ដឹកនាំគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ សាធារណៈ និងឯកជនក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ - ជំរុញវប្បធម៌នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា-រួមចំណែក​ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចផ្អែកលើឧស្សាហកម្ម និងបើក ដំណើរ ការ ប្រព័ន្ធអេកូឡូស៊ីនៃដំណោះស្រាយប្រកប​ដោយភាពច្នៃប្រឌិតនៅក្នុងសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដេីម ។ ដែលបញ្ហានេះ តម្រូវឲ្យ មានការ ចូលរួមពីដៃគូអភិវឌ្ឍ អង្គការ អន្តរជាតិ ក្រសួង-ស្ថាប័ន ពាក់ ព័ន្ធ រួមជាមួយធាតុចូលនៃយុទ្ធសាស្ត្រ មួយ ដ៏សមស្របផងដែរ ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹងប្រារព្វពិធីបិទនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ដោយឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហេីយឯកឧត្តមក៏ជាវាគ្មិនគន្លឹះ ក្នុងសិក្ខាសាលានេះរយ:ពេល២ថ្ងៃផងដែរ ។